គណៈកម្មការ​​​ហិរញ្ញវត្ថុ​​​​​​នៃ​​​រដ្ឋ​​​សភា​​​ស្នើ​​​សុំ​​​ព័ត៌​​​មាន​​​លម្អិត​​​បន្ថែម​​​ស្តី​​​ពី​​​ថវិកាជាតិ​​​

១០ វិច្ឆិកា ២០១៤ , ខេមបូឌា ដេលី

គណៈកម្មការ​​​ធនាគារ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋ​​​សភា​​​បាន​​​ជួប​​​ប្រជុំ​​​កាល​​​ពីម្សិលមិញ ដើម្បី​​​ពិភាក្សា​​​អំពី​​​សំណើ​​​ថវិកា​​​ជាតិ​​​៣,៨ពាន់​​​លាន​​​ដុល្លារ​​​សម្រាប់​​​ឆ្នាំ​​​២០១៥ ដោយ​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​​​​មក​​​ពី​​​គណបក្ស​​​​​​ទាំង​​​ពីរ​​​​​​បាន​​​យល់​​​ស្រប​​​គ្នា​​​ថា ចាំបាច់​​​ត្រូវ​​​មាន​​​ព័ត៌មាន​​​លម្អិត​​​ជាក់​​​លាក់​​​បន្ថែម​​​ទៀត​​​​​​ មុន​​​ពេល​​​ពួក​​​គេ​​​អាច​​​វាយ​​​តម្លៃ​​​គម្រោង​​​នេះ​​​បាន​​​ នេះ​​​បើ​​​យោង​​​តាម​​​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក សុន ឆ័យ អនុ​​​ប្រធាន​​​គណៈកម្មការ​​​នេះ​​​។

លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​ជាន​​​់​​​ខ្ពស់​​​មួយ​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា តំណាង​​​រាស្ត្រ​​​បួន​​​រូប​​​​​​មក​​​ពី​​​គណបក្ស​​​របស់​​​លោក ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​គណៈកម្មការ​​​នេះ ព្រម​​​ទាំង​​​តំណាង​​​រាស្ត្រ​​​ប្រាំ​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​កំពុង​​​កាន់​​​អំណាច​​​ផង​​​​​​ បាន​​​គ្រោង​​​ជំនួប​​​មួយ​​​ជាមួយលោក អូន ព័ន្ធ​​​មុនីរ័ត្ន​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​នៅ​​​ចុង​​​ខែ​​​នេះ​​​។ …

Alex Willemyns
http://www.cambodiadaily.com/news/finance-commission-to-discuss-2015-budget-71945/

ក្រសួង​ចំនូ​ន​ពីរ​រំពឹង​ថា​នឹង​មានការ​កើនឡើង​ថវិកា​ប្រចាំឆ្នាំ​

២៨ តុលា ២០១៤ , ខេមបូឌា ដេលី

​រដ្ឋមន្ត្រីក្រសួង​អប់រំ​ និង​សុខាភិបាល​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា​ ពួក​គេ​រំពឹង​ថា​នឹង​មាន​ ការ​កើនឡើង​នូវ​ថវិកា​ប្រចាំឆ្នាំ​ចំនួន​១៨​ និង​ ១៥​ ភាគរយ​ដល់​ ថវិកា​ ក្រសួង​ របស់​ពួក​គេ​រៀងៗ​ខ្លួន​ បើ​យោង​តាម​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​ 2015​ ដែល​បាន​ចុះហត្ថលេខា​ដោយ​ លោកនាយក​រដ្ឋ​ម​ ន្ត្រី​ហ៊ុន​សែន​ កាលពី​ថ្ងៃ​សុក្រ​ ។​ …​

Hul Reaksmey and Chris Mueller
http://www.cambodiadaily.com/news/two-ministries-anticipate-budget-increase-71118/

បទប្បញ្ញត្តិ​ពន្ធ​ត្រូវ​បាន​អនុម័ត​កែប្រែ

២៥ តុលា ២០១៤ , ភ្នំពេញប៉ុស្តិ៍

នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​ធ្វើ​មជ្ឈការ​ការ​ចុះ​បញ្ជី​ពន្ធ និង​កែលម្អ​គណនីយភាព​អ្នក​ជាប់​ពន្ធ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​នៅ​ខែ​នេះ​បាន​អនុម័ត​ការ​កែប្រែ​មួយ​ចំនួន​ចំពោះ​បទ​ប្បញ្ញត្តិ​ការ​ចុះ​បញ្ជី​ពន្ធ​របស់​ប្រទេស​នេះ។

តាម​ប្រកាស​លេខ ១១៣៩ ចេញ​ដោយ​ក្រសួង​កាល​ពី​ថ្ងៃ ទី៩ ខែ​តុលា បញ្ជាក់​ថា នីតិ​បុគ្គល​ទាំង​អស់​រួម​ទាំង NGO និង​សមាគម​ពាណិជ្ជ​កម្ម​ត្រូវ​តែ​ចុះ​បញ្ជី​នៅ​អគ្គ​នាយកដ្ឋាន​ពន្ធដារ (GDT) ក្នុង​រយៈ​ពេល ១៥ ថ្ងៃ​នៃ​ការ​ចាប់​ផ្ដើម​សកម្មភាព​សេដ្ឋកិច្ច។ …

Eddie Morton
http://phnompenhpost.com/post-weekend/tax-regulation-gets-shakeup

លោក​​​ ហ៊ុន សែន លើក​​​ឡើង​​​ថា​​​មន្ត្រី​​​រាជ​​​ការ​​​មាន​​​ប្រាក់​​​បៀវត្សរ៍​​​ទាប​​​ជាង​​​៨០០.០០០រៀល​​​មិន​​​ជាប់​​​ពន្ធ

១០ តុលា ២០១៤ , ខេមបូឌា ដេលី

កាល​​​ពី​​​ម្សិល​​​មិញ លោក​​​​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​រាជ​​​ការ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ទាប​​​ជាង​​​៨០០.០០០រៀល [ប្រហែល២០០ដុល្លារ] ក្នុង​​​មួយ​​​ខែ​​​ នឹង​​​មិន​​​ជាប់​​​ពន្ធ​​​បៀវត្ស​​​រ៍ឡើយ​​​ ពោល​​​គឺ​​​គ្រាន់​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​និ​​​ងហិរញ្ញ​​​វត្ថុ​​​បាន​​​ផ្ញើ​​​សារ​​​ខុស​​​គ្នា​​​ដាច់​​​ស្រឡះ​​​មួយ​​​ដល់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ …

Hul Reaksmey
http://www.cambodiadaily.com/news/hun-sen-says-civil-servants-to-get-tax-break-69534/

កម្ពុជា​គ្រោង​នឹង​អនុញ្ញាត​ ប្រជាជន​ក្នុងស្រុក​ ចូល​កាស៊ីណូ​ក្នុង​ប្រទេស​

១៥ កញ្ញា ២០១៤ , Poker News

រដ្ឋាភិបាល​កម្ពុជា​ កំពុង​ពិចារណា​លើ​ការ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​។​ បច្ចុប្បន្ន​នេះ​ មាន​តែ​ជនបរទេស​តែ​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​លេងល្បែង​ នៅ​ក្នុង​កាស៊ីណូ​ក្នុង​ប្រទេស​កម្ពុជា​។​ …

Jason Glatzer
http://www.pokernews.com/news/2014/09/cambodia-to-allow-locals-in-casinos-19284.htm

គ្រួសារ​រស់​នៅ​ក្បែរ​ផ្លូវ​រថភ្លើង​​នាំគ្នា​តវ៉ា​ទាម​ទារ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ឆ្លើយតប​

១២ សីហា ២០១៤ , ខេមបូឌា ដេលី

គ្រួសារ​រស់នៅ​ក្បែរ​ផ្លូវ​ដែក​​ក្នុង​រាជធានីភ្នំពេញ ដែល​ប្រឈម​នឹង​ការ​បាត់​បង់​ផ្នែក​ខ្លះ​នៃ​ដីធ្លី​របស់ខ្លួន​ ដោយ​សារ​គម្រោង​ស្ដារ​ផ្លូវ​ដែក​​ ដែល​ទទួល​បាន​មូលនិធិ​ជា​ចម្បង​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​នាំគ្នា​តវ៉ា​នៅ​ខាង​មុខ​ទីស្នាក់​ការ​កណ្ដាល​របស់​ធនាគារ​នេះ​កាល​ពី​ម្សិលមិញ​ ទាក់​ទិននឹង​រឿង​​ដែល​ពួកគេ​បាន​លើក​ឡើង​ថា កង្វះ​តម្លា​ភាព​អំពី​វាសនា​របស់​ពួកគាត់​។

គ្រួសារ​ទាំង​នេះ​បាន​លើក​ឡើង​ថា ការ​ជួប​គ្នា​មួយ​ភ្លែត​ជាមួយ​លោក EricSidgwick ​នាយក​ប្រចាំ​ប្រទេស​របស់​ ADB នៅ​តែ​បន្សល់​ភាព​ស្រពេចស្រពិល​ដល់​ពួកគាត់​។ …

Aun Pheap and Zsombor Peter
http://www.cambodiadaily.com/news/protesting-families-demand-answers-from-adb-66271/

ឃាត់​ខ្លួន​អ្នក​ស្រី​រ័ត្ន​ សុភាព​ រំលោភ​លើ​សេចក្តី​ទុក​ចិត្ដ

០៤ សីហា ២០១៤ , ភ្នំពេញប៉ុស្តិ៍

អ្នក​ស្រី​ ​រ័​ត្ន​ ​សុភាព​ ​ថៅ​កែ​ប្រមូល​ភាស៊ី​ផ្សារ​ព្រែក​ព្នៅ​និង​យក​លុយ​ពីរ​ថយ​ន្ដ​ចត​លើ​ផ្លូវ​សា​ធារ​ណៈ ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋា​ន​​រាជ​ធានី​ភ្នំពេញ​ ចាប់​​ខ្លួននៅ​ចំ​ណុច​​រង្វង់មូលស្តាតចាស់ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​កាមរស៊េរី​ទំនើប​មួយ​គ្រឿង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា​ ​ឆ្នាំ​២០១៤ និងបាន​បញ្ជូន​ទៅ​សាលាដំបូងរាជ​ធានី​ភ្នំពេញ​ភ្លាមៗដើម្បី​ធ្វើ​ការ​សាកសួរពាក់​ព័ន្ធបណ្ដឹង​ចោទ​ប្រកាន់​ពីបទ​«រំលោភ​លើ​ទំនុក​ចិត្ត»។

លោក ជាវ វិបុល នាយរង​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃស្នង​ការដ្ឋាន​នគរបាលរាជធានី​បាន​ថ្លែងថា ​ការចាប់ខ្លួន​អ្នកស្រី រ័ត្ន សុភាព​ ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​របស់អ្នក​ស្រី​ ​ពេជ្រ​ ​ម៉ា​រ៉ែ​ន​ ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដែល​បាន​ចោទ​ប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣ តាម​មាត្រា​៣៩១ និង​មាត្រា​៣៩២ នៃ​ក្រម​ព្រហ្មទណ្ឌ​​។ …

Khouth Sophak Chakrya
http://www.phnompenhpost.com/national/vendors-see-justice-arrest