ក្រសួង​បញ្ឈប់​ទិញ​ឈើ​ពី​ក្រុម​ហ៊ុន​សម្បទាន ៦

១០ កញ្ញា ២០១៤ , ភ្នំពេញប៉ុស្តិ៍

រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន បាន​បញ្ឈប់​ការ​ទិញ​ឈើ​អារ​ពី​ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៦ នៅ​ក្នុង ខេត្ត​ព្រះវិហារ និង ឧត្តរ​មាន​ជ័យ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​និង​ជា ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង​ ដើម្បី​សម្រប​សម្រួល​រៀបចំ​និង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅ​តាម​បណ្តោយ​ព្រំដែន​ទិស​ខាង​លិច និង​ខាង​ជើង បាន​បញ្ចប់​ការ​សាងសង់​ផ្ទះ​ជូន​គ្រួសារ​យោធិន និង​នគរបាល រួច​រាល់។

លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ ទី២៨ ខែ​សីហា ឆ្នាំ​២០១៤ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ការ​បញ្ឈប់​ទិញ​ចំនួន ៦ ដាច់​ដោយ​ឡែក​ពី​គ្នា​ផ្ញើ​ទៅ​កាន់​ក្រុម​ហ៊ុន ៦ ផ្សេង​គ្នា​ក្នុង ខេត្ត​ព្រះវិហារ ឧត្តរ​មាន​ជ័យ ស្ដី​ពី​ការ​បញ្ឈប់​ការ​ទិញ​ឈើ​អារ​ពី​ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នានា សម្រាប់​ផ្គត់​ផ្គង់​ដល់​ការ​សាង​សង់​ផ្ទះ​ជូន​គ្រួសារ​យោធិន និង​នគរបាល​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ។ …

May Titthara
http://phnompenhpost.com/national/logging-deals-cancelled