ក្រុមហ៊ុន​អាកាសចរណ៍​បាយ័ន​ វិនិយោគ​ដោយ​ចិន​ ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ចាប់ផ្តើម​ការ​ហោះហើរ​ក្នុងស្រុក​នៅ​កម្ពុជា

១៥ ធ្នូ ២០១៤ , Global Post

ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​បាយ័ន​ (CBA)​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ពេញលេញ​របស់​សាជីវកម្ម​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ប្រទេស​ចិន​ បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ប្រតិបត្តិការ​ហោះហើរ​ក្នុងស្រុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ចុងខែ​នេះ​។​ …​

Global Post News Staff
http://www.globalpost.com/dispatch/news/xinhua-news-agency/141215/chinese-invested-bayon-airlines-ready-start-domestic-flights

រដ្ឋ​សភា​​​ចាប់​​​ផ្តើម​​​អនុម័ត​​​ច្បាប់​​​ចរា​​​​​​ចរណ៍​​​ថ្មី​​​

០២ ធ្នូ ២០១៤ , ខេមបូឌា ដេលី

រដ្ឋសភា​​​បាន​​​អនុម័ត​​​​​​ជំពូក​​​ពីរ​​​ដំបូង​​​នៃ​​​ច្បាប់​​​ចរាចរណ៍​​​ផ្លូវគោក​​​ថ្មីដែលមាន​​​១២ជំពូក​​​កាលពី​​​ម្សិលមិញ ខណៈ​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​រួមគ្នា​​​ជំរុញ​​​ច្បាប់នេះ​​​​​ក្នុងគោលបំណងកាត់​​​បន្ថយ​​​អត្រា​​​ស្លាប់​​​ដ៏​​​ខ្ពស់​​​នៅ​​​តាម​​​ដង​​​ផ្លូវ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។…

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារណការ​​​រូប​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ច្បាប់​​​ចរា​​​ចរណ៍​​​ថ្មី​​​នេះ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​ឃើញ​ពី​​មូលហេតុ​​​ចម្បង​​​នៃ​​​ការ​​​ស្លាប់​​​នៅ​​​តាម​​​ផ្លូវ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​មាន​​​កត្តា​​​បី​​​ដែល​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ជា​​​ច្រើន​​​ស្លាប់​​​គឺ៖ ទី១ ការ​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​លឿន ទី២ ការ​​​បើក​​​បរ​​​ដោយ​​​ស្រវឹង​​​ និង​​​ទី៣ បើក​​​បរ​​​ដោយ​​​មិន​​​ពាក់​​​មួក​​​សុវត្ថិ​​​ភាព”។ …

Ouch Sony
http://https://www.cambodiadaily.com/news/national-assembly-begins-approval-of-traffic-law-73410/

ការ​នាំ​ចេញ​ទំនិញ​តាម​រយៈ​កំពង់​ផែ​ធំ​ទី​២​ របស់​កម្ពុជា​ បន្ត​កើនឡើង​ក្នុង​រយៈពេល​១០​ខែ​

២៥ វិច្ឆិកា ២០១៤ , Hellenic Shipping News Worldwide

​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ ដែល​ជា​ កន្លែង​ដឹក​ជញ្ជូន​ធំ​ជាងគេ​បំផុត​របស់​ប្រទេស​កម្ពុជា​ មានការ​កើនឡើង​ការ​នាំ​ចេញ​ទំនិញ​ ១៤​ ភាគរយ​ក្នុង​រយៈពេល​១០​ខែ​ដំបូង​ នៃ​ឆ្នាំ​២០១៤​។​

​កំពង់​ផែ​នៅ​សមុទ្រ​ ទទួល​ទំនិញ​បាន​២.៨៤​លាន​តោន​ ក្នុង​រយៈពេល​ពី​ខែមករា​ ដល់​ខែតុលា​ក្នុងឆ្នាំនេះ​ ដែល​ចំនួន​កើនឡើង​បាន​ ១៤​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ …​

Hellenic Shipping News Worldwide
http://www.hellenicshippingnews.com/cargo-shipments-via-cambodias-2-largest-ports-continue-to-grow-in-10-months/

កម្ពុជា​ទទួល​ប្រាក់​កម្ចី​១៨​លាន​ដុល្លារ​ពី​ធនាគារ​ ADB​ សម្រាប់​ការ​អភិវឌ្ឍ​ស្ថានីយ​សាឡា​ង​

២៥ វិច្ឆិកា ២០១៤ , Global Post

ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​ផ្តល់​ប្រាក់​កម្ចី​១៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​សាងសង់​ស្ថានីយ​សាឡា​ង​មួយ​ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​ នៅ​ក្នុង​ភាគ​ខាងត្បូង​ខេត្តកំពត​ របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​បើកឱកាស​ថ្មី​មួយ​ សម្រាប់​វិស័យ​ទេសចរណ៍​។​ …​

Global Post News Staff
http://www.globalpost.com/dispatch/news/xinhua-news-agency/141125/cambodia-gets-18-mln-usd-adb-loan-ferry-terminal-development

បុគ្គលិក​ធ្វើ​ការ​នៅ​ព្រលាន​យន្តហោះ​សៀមរាប ជាង ១០០ នាក់​ធ្វើ​កូដកម្ម

២៥ វិច្ឆិកា ២០១៤ , ភ្នំពេញប៉ុស្តិ៍

បុគ្គលិក​ជាង ១០០ នាក់​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ ខេត្ត​សៀមរាប បាន​ធ្វើ​កូដកម្ម​តវ៉ា​កាល​ម្សិល​មិញ​ប្រឆាំង​នឹង​អ្នក​គ្រប់​គ្រង​ជួល​ បុគ្គលិក​ពី​ខាង​ក្រៅ​មក​ធ្វើ​ការ​ជំនួស​ពួកគេ ដែល​ផ្ទុយ​នឹង​កិច្ចសន្យា ដែល​បាន​ព្រម​ព្រៀង​គ្នា កាល ខែ​មីនា កន្លង​ទៅ។

ក្រុម​ហ៊ុន Cambodia Airport Management Services ដែល​គ្រប់​គ្រង​ព្រលាន​យន្ត​ហោះ ខេត្ត​សៀមរាប បាន​បំពាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​សហជីព​កម្មករ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា (CTIWTU) និង​ជួល​បុគ្គលិក​ខាង​ក្រៅ​និង​បង្ខំ​ឲ្យ​បុគ្គលិក​ធ្វើ​ការងារ​ក្រៅ​ លក្ខខណ្ឌ​ការងារ​របស់​ខ្លួន។…

Thik Kaliyann
http://www.phnompenhpost.com/national/siem-reap-airport-workers-strike

ប្រទេសជប៉ុនផ្តល់ជំនួយ២លានដុល្លាអាមេរិក សម្រាប់គម្រោងផ្លូវនៅកម្ពុជា

១៧ វិច្ឆិកា ២០១៤ , The Cambodia Herald

កាលពីថ្ងៃចន្ទ័ រាជរដ្ឋាភិបាលជប៉ុន​បានផ្តល់ជំនួយ ២លានដុល្លាអាមេរិក សម្រាប់គម្រោងកែលម្អផ្លូវនៅកម្ពុជា។

កិច្ចព្រមព្រៀងស្តីពីជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយ ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និង យូរី គូមាមារុ ឯកអគ្គរដ្ឋទូត​ជប៉ុនប្រចាំនៅកម្ពុជា​ ដើម្បីអនុវត្តគម្រោងកែលម្អរផ្លូវជាតិលេខ១។…​

The Cambodia Herald News Staff
http://thecambodiaherald.com/cambodia/japan-grants-us-21-mln-for-road-project-in-cambodia-7673

គណៈរដ្ឋមន្ត្រី​ អនុម័ត​ ស្ពាន​ផ្លូវដែក​ កម្ពុជា​ ថៃ​

៣០ តុលា ២០១៤ , ការិយាល័យព័ត៌មានជាតិនៃប្រទេសថៃ

​គណៈរដ្ឋមន្ត្រី​ បាន​អនុម័ត​ ផែនការ​ សម្រាប់​ការ​សាងសង់​ ស្ពាន​ផ្លូវដែក​ កម្ពុជា​ ថៃ​ ដើម្បី​សម្រេច​អោយ​បាន​នូវ​កា​រត​ភ្ជាប់​ ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​។​ …​

National News Bureau of Thailand News Staff
http://thainews.prd.go.th/centerweb/newsen/NewsDetail?NT01_NewsID=WNPOL5710300010011

ធនាគារអភិវឌ្ឍន៍អាស៊ី​ ផ្ដល់​ថវិការ​ជិត​ ៩៩ លាន​ដុល្លារ​សម្រាប់​គម្រោង​៣​ ដល់​កម្ពុជា​

២៧ តុលា ២០១៤ , Xinhuanet News

ធនាគារ​នេះ​បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ច័ន្ទ​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ក្នុង​ការ​ផ្តល់​ជំនួយ​ឥត​សំណង​ និង​ប្រាក់​កម្ចី​ជិត​ ៩៩​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដល់​ប្រទេស​កម្ពុជា​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​៣​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​ដោយ​ធនាគារ​នេះ​។ …​

​ធនាគារ​នេះ​បានឱ្យ​ដឹង​ថា​ កិច្ចព្រមព្រៀង​នេះ​បាន​គ្របដណ្តប់​លើ​ គម្រោងការ​កែ​លម្អ​ផ្លូវ​តាម​ជនបទ​ កម្មវិធី​អភិវឌ្ឍន៍​ការ​អប់រំ​និង​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ និង​គម្រោង​កាត់​បន្ថយ​ហានិភ័យ​លើ​គ្រោះ​មហន្តរាយ​ផ្អែក​សហគមន៍​។​ …​

Xinhuanet News Staff
http://news.xinhuanet.com/english/world/2014-10/27/c_133746073.htm

ផែ​ភ្នំពេញ​នឹង​ចាប់​ផ្តើម​សាង​សង់​ចំណត​ផែ​ថ្មី​នៅ ឆ្នាំ​២០១៦

២៣ តុលា ២០១៤ , ភ្នំពេញប៉ុស្តិ៍

មន្ដ្រី​បាន​ថ្លែង​ថា ការ​សាង​សង់​ចំណត​ផែ​ទំនិញ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ក្នុង​ដំណាក់​កាល​ទី​ពីរ​ត្រូវ​បាន​រំពឹង​ថា នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ ឆ្នាំ​២០១៦ ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង ឆ្នាំ​២០១៧។

ផែនការ​ពង្រីក​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ចំណត​ទំនិញ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ មាន​ទីតាំង​នៅ ស្រុក​គៀនស្វាយ ខេត្ត​កណ្ដាល ត្រូវ​បាន​ដំណើរ​ការ​កាល​ពី​ឆ្នាំ​មុន។ …

Chan Muyhong
http://phnompenhpost.com/business/phnom-penh-port-expansion-seeks-funding-solution

ប្រជាជន​សហគមន៍​ផ្លូវ​រថភ្លើង​ខក​ចិត្ត​នឹង​ ADB​ដែល​មាន​ចំលើយ​ដដែល

២១ តុលា ២០១៤ , វិទ្យុបារាំងអន្តរជាតិ

ប្រជា​ពលរដ្ឋ​ សហគមន៍​នានា ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ឡើង​ទៅ​តវ៉ា​ជា​លើក​ទី​បី​នៅ​មុខ​ការិយាល័យ ​ADB​ប្រចាំ​ប្រទេស​កម្ពុជា ​ក៏​ប៉ុន្តែ​មិនមាន​ការ​ឆ្លើយ​តប​អ្វី​ជឿន​លឿន​ជាង​លើក​មុន​ៗ​នៅ​ឡើយ។​ ក្រុម​ប្រជា​ពលរដ្ឋ​ចង់​ឲ្យ ​ADB​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ការ​អភិវឌ្ឍន៍​គម្រោង​ផ្លូវ​រថភ្លើង​ដែល​គាំទ្រ​ហិរញ្ញ​វត្ថុ​ដោយ​ធនាគារ​នេះ ​ហើយ​ប៉ះពាល់​តំបន់​របស់​ពួកគេ​រស់នៅ​ និង​សំណង​អាច​ទទួល​យក​បាន​ប្រសិន​បើ​មាន​ការ​បណ្តេញ​ចេញ។ …

Ngem Sophal
http://www.khmer.rfi.fr/residents-in-rail-road-community-are-disappointed-with-adb-20-10-2014

ធនាគារ​​​អភិវឌ្ឍន៍​​​អាស៊ី​​​នឹង​​​ជួយ​​​ស្វែង​​​រក​​​ចម្លើយ​​​​​​សម្រាប់​​​គ្រួសារ​​​​​​រស់​​​នៅ​​​តាម​​​បណ្តោយ​​​ផ្លូវ​​​ដែក​​​

២១ តុលា ២០១៤ , ខេមបូឌា ដេលី

កាល​​​ពី​​​ម្សិលមិញ​​​ធនាគារ​​​អភិវឌ្ឍន៍​​​អាស៊ី (ADB) បាន​​​សន្យា​​​ជួយ​​​​​​ស្វែង​​​រក​​​​​​ចម្លើយ​​​ពី​​​រដ្ឋាភិបាល​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​រស់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដែល​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ចំពោះ​​​​​​ការ​​​បាត់​​​បង់​​​ទាំង​​​អស់​​​ ឬ​​​មួយ​​​ចំនួន​​​នៃ​​​ដី​​​ធ្លី​​​របស់​​​ពួក​​​គាត់​​​ទៅ​​​លើ​​​គម្រោង​​​មួយ​​​ដែល​​​ទទួល​​​បាន​​​ជំនួយ​​​​​​មូលនិធិ​​​ពី​​​ធនាគារ ដើម្បី​​​ស្តា​​​​​​រ​​​បណ្តាញ​​​ផ្លូវ​​​ដែក​​​របស់​​​កម្ពុជា​​​ឡើង​​​វិញ​​​​​​។​ …

Aun Pheap
http://www.cambodiadaily.com/news/adb-to-help-find-answers-for-railway-families-70398/

ក្រុម​​ហ៊ុន VietJet នឹង​បើក​​ជើង​​ហោះ​ហើរហា​​​ណូយ​​-សៀម​​​រាប​​​នៅខែ​​​វិច្ឆិកា

១៤ តុលា ២០១៤ , TTG Asia

ក្រុម​ហ៊ុន​អាកាស​ចរណ៍ VietJet Air ​របស់​វៀតណាម ប្រកាស​ចាប់​ផ្តើម​ដំណើរ​ការ​ហោះ​ហើរ​ពី ទីក្រុង​ហាណូយ មក ខេត្ត​សៀមរាប នៅថ្ងៃ​​ទី​​៣ ខែ​វិច្ឆិកា ឆ្នាំ​​២០១៤ ខាង​មុខ​នេះ ដើម្បី​ពង្រីក​ជើង​ហោះ​ហើរ​ក្រៅ​ស្រុក​របស់​ខ្លួន​។ …

TTG Asia News Staff
http://www.ttgasia.com/article.php?article_id=23970

ប្រទេស​កម្ពុជា​កសាង​ស្ពាន​អាកាស​ទី​៤​ នៅ​ក្នុង​ទីក្រុង

១០ កញ្ញា ២០១៤ , Global Post

កាលពី​ថ្ងៃ​អង្គារ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ បាន​បើក​សម្ភោ​ធ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ ដែល​នឹង​ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​ ១៤​ លាន​ដុល្លារ​ នឹង​ក្លាយជា​ស្ពាន​អាកាស​ទី​៤​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ …​

Global Post News Staff
http://www.globalpost.com/dispatch/news/xinhua-news-agency/140909/cambodia-builds-4th-flyover-capital-city

សាលា​រាជធានី​ភ្នំពេញ​ដាក់​ឲ្យ​ដំណើរការ​រថយន្ត​ក្រុង​ខ្សែ ទី២

០៨ កញ្ញា ២០១៤ , ខេមបូឌា ដេលី

សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ បាន​ដាក់​ឲ្យ​ដំណើរ​ការ​សេវា​រថយន្ត​ក្រុង​សាធារណៈ​ខ្សែ ទី២ ដែល​មាន​រថយន្ត ៩ គ្រឿង ជា​ប្រភេទ​រថយន្ត​ក្រុង​ទ្វារ ២ ប្រើ​ដោយ​ហ្គាស ដែល​មាន ៦៨ ចំណត​ដោយ​ចេញ​ដំណើរ​ពី​ផ្សារ​រាត្រី រហូត​ដល់​រង្វង់​មូល តា​ខ្មៅ។ …

Taing Vida
http://phnompenhpost.com/national/second-public-bus-line-revs

ពលរដ្ឋ​មិន​ព្រម​តាម​អាជ្ញាធរ​ក្នុង​ការ​ដោះ​ដូរ​ដី​សង់​ព្រលាន​នៅ​ព្រះវិហារ

០៤ កញ្ញា ២០១៤ , ភ្នំពេញប៉ុស្តិ៍

 អាជ្ញាធរ ខេត្ត​ព្រះវិហារ និង​មន្រ្តី​រដ្ឋាភិបាល​បាន​ជួប​ពិភាក្សា​រក​ដំណោះ​ស្រាយ លើ​ផល​ប៉ះ​ពាល់​ដី​ព្រលាន​យន្ត​ហោះ​ជាមួយ​នឹង​អ្នក​ភូមិ ៧៨ គ្រួសារ នៅ ភូមិ​ហ្មសែត សង្កាត់​ប៉ាល​ហាល ក្រុង-ខេត្ត​ព្រះវិហារ តែ​ប្រជា​ពលរដ្ឋ​នៅ​តែ​មិន​ព្រម​ទទួល​យក​និង​ចាក​ចេញ​ទេ។ …

Sen David
http://phnompenhpost.com/national/plan-airport-faces-resistance

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ផ្តើម​ហោះ​លើ​ផ្លូវ​អាកាស​កម្ពុជា

០២ កញ្ញា ២០១៤ , ភ្នំពេញប៉ុស្តិ៍

ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀតណាម ពីរ​ត្រូវ​បាន​រាយការណ៍​ថា បាន​ចាប់​ផ្ដើម​ហោះ​ហើរ​សាក​ល្បង​លើ​ដែន​អាកាស​កម្ពុជា ដែល​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​រវាង​ទីក្រុង​សំខាន់ៗ​ពីរ​របស់​វៀតណាម គឺ ទីក្រុង​ហាណូយ និង ទីក្រុង​ហូជីមិញ។ …

Eddie Morton
http://phnompenhpost.com/business/vietnamese-carriers-test-routes-over-cambodia

ពលរដ្ឋ​សហគមន៍​ផ្លូវ​ដែក​មក​តវ៉ា​មុខ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជា​ថ្មី

០២ កញ្ញា ២០១៤ , ភ្នំពេញប៉ុស្តិ៍

ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ ៥០​នាក់ បាន​មក​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់ ADB ដើម្បី​ទាម​ទារ​ឲ្យ​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត ទាក់​ទង​នឹង​ការ​ទុក​ដី​ចំណី​ផ្លូវ​ដែក​នៅ​តំបន់​ទី​ប្រជុំជន​ក្នុង​រាជធានី។ …

Khouth Sophak Chakrya and Kevin Ponniah
http://phnompenhpost.com/national/railroad-protesters-lobby-adb

រថយន្ត​ក្រុង ១៩ គ្រឿង​ត្រូវ​ដាក់​ដំណើរការ

០២ កញ្ញា ២០១៤ , ភ្នំពេញប៉ុស្តិ៍

សាលា​រាជធានី​កាល​ពី​ម្សិល​មិញ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​សេវា​រថយន្ត​ក្រុង​ខ្សែ ទី១ ដែល​មាន​រថយន្ត ១៩ គ្រឿង​ខណៈ​រថយន្ត​ក្រុង​ពីរ​ខ្សែ​ទៀត នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ជា​បន្ត​បន្ទាប់​ទៀត​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។

តាម​រយៈ​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​រថយន្ត​ក្រុង​ខ្សែ ទី១ នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ម្សិល​មិញ ដោយ​ដំណើរការ​ចាប់​ពី​ម៉ោង ៥ និង ៣០ នាទី​ព្រឹក​ដល់​ម៉ោង ៨ និង ៣០ នាទី​យប់ ចេញ​ដំណើរ​ពី​ចំណត​គីឡូម៉ែត្រ​លេខ ៩ តាម​ផ្លូវ​ជាតិ​លេខ ៥ កាត់​តាម​រង្វង់​មូល​ស្តាត​ចាស់ មហា​វិថី​ព្រះ​មុនីវង្ស ស្ពាន​ព្រះ​មុនីវង្ស ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ ១ រហូត​ដល់​ចំណត​រថយន្ត បឹង​ឈូក។ ខ្សែ​នេះ មាន​ចំណត​រថយន្ត​ក្រុង​ចំនួន ៦៧ ចំណត។ …

Taing Vida
http://phnompenhpost.com/national/bus-lines-expand-fast-pace

JICA បង្ហាញ​គម្រោង​ផ្លូវ​រថភ្លើង​សម្រាប់​រាជធានី

២៨ សីហា ២០១៤ , ភ្នំពេញប៉ុស្តិ៍

នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​ពុធ ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ដែល​ជា​អង្គការ​ជំនួយ​បរទេស​របស់​ជប៉ុន​ បាន​បង្ហាញ​អំពី​ប្រព័ន្ធ​ផ្លូវ​ដែក​ទំនើប​មួយ​សម្រាប់​រាជធានី​ភ្នំពេញ ដែល​អាច​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ ឆ្នាំ​២០២៣ ជា​ផ្នែក​មួយ​នៃ​ផែនការ​មេ​នៃ​ការ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​ដែល​មាន​ទឹក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ។

រថភ្លើង​ នឹង​ជួយ​បន្ធូរ​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បច្ចុប្បន្ន​នេះ មាន​ការ​ខ្វះ​ខាត​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ខណៈ​ដែល​មាន​ខ្សែ​រថយន្ត​ក្រុង​តែ​មួយ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស។ …

Charles Rollet
http://www.phnompenhpost.com/national/first-buses-now-trains-could-come-capital

អតីត​បុគ្គលិក​ក្រុម​ហ៊ុន​សូរិយា​មក​តវ៉ា​រង​របួស ៤​នាក់

២៦ សីហា ២០១៤ , ភ្នំពេញប៉ុស្តិ៍

អតីត​បុគ្គលិក​បើក​បរ​រថយន្ត​ក្រុង​នៅ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ភ្នំពេញ​សូរិយា​បួន​នាក់​ក្នុង​ចំណោម​បុគ្គលិក ១៧​នាក់ ដែល​បាន​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ក្រុម​ហ៊ុន​ស្ថិត​ក្នុង ខណ្ឌ​ដូនពេញ បាន​រង​របួស​ស្រាល​កាល​ម្សិល​មិញ ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​នឹង​កង​សន្តិសុខ។

លោក វន សម្បត្តិ ប្រធាន​សហជីព​ថ្មី​ដែល​បន្ទាប់​ពី​បង្កើត​សហជីព​នេះ​រួច រូប​គាត់​ក៏​ត្រូវ​ក្រុម​ហ៊ុន​បណ្តេញ​ចេញ​ពី​ការងារ​ជា​អ្នក​បើក​បរ​បាន​ថ្លែង​កាល​ម្សិល​មិញ​ថា មាន​បុគ្គលិក​មក​តវ៉ា​បី​នាក់​និង​បុគ្គលិក​សហភាព​ការងារ​កម្ពុជា (CLC) បាន​ទទួល​រង​របួស​ស្រាល​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​សន្តិសុខ​មុខ​ក្រុម​ហ៊ុន កាល​ពី​ម្សិល​មិញ​នេះ។ …

Mom Kunthear and Tat Oudom
http://www.phnompenhpost.com/national/tempers-flare-bus-protest